ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកមិញនេះ

FN ៖ នៅព្រឹកថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ស.គ.យ.ត ឬ TYDA នៅសាលមហោស្រពកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទាំងមូលនិធិបាយន្ត និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន មិនមែនបង្កើតឡើងស្វែងរកប្រាក់ចំណេញទេ តែបង្កើតឡើងដើម្បីបុព្វហេតុមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។ * សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ជីវិតសម្តេចបានជួបលំបាកច្រើនណាស់ ព្រោះតែហេតុនេះហើយ ក្រោយពេលសម្តេចបានក្លាយជានាយករដ្ឋមន្ត្រី ក្រៅពីការប្រើប្រាស់ថវិកាជាតិសម្រាប់ដោះស្រាយបញ្ហា និងអភិវឌ្ឍន៍ជាតិហើយនោះ សម្តេចចង់ប្រមូលផ្តុំគ្រប់កម្លាំង ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពដល់ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមធ្វើការងារមនុស្សធម៌។ * សម្តេចតេជោ ហ៊ុន … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកមិញនេះ